មាតិកា
សកម្មភាពចុះអធិការកិច្ចដេប៉ូលក់ថ្នាំ និងចំណីសត្វ ឈ្មោះ យ៉េង តៃហួរ នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
ចេញ​ផ្សាយ ១៥ កក្កដា ២០២៤
73

នៅថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣

មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះអធិការកិច្ចដេប៉ូលក់ថ្នាំ និងចំណីសត្វ ឈ្មោះ យ៉េង តៃហួរ នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយពិនិត្យឃើញថា មានថ្នាំបសុឱសថ មិនមានចុះបញ្ជិការ និងផុតសុពលភាពប្រើប្រាស់ ព្រមទាំងមិនបកប្រែជាភាសារខ្មែរ បានធ្វើកំណត់ហេតុដកហូតទុក កំណត់ហេតុប្រគល់ទទួលថែរក្សាវត្តុតាងរបស់៖
១.ថ្នាំក្រុមហ៊ុនវីផាវ៉េត
២.ថ្នាំក្រុមហ៊ុនB.K P
៣.ថ្នាំក្រុមហ៊ុន ហេង សុខយូ
៤.ថ្នាំក្រុមហ៊ុន ហុក ហ៊ាង
ជូនលោក យ៉េង តៃហួរ អ្នកស្រី បុិច ចន្តា ជាម្ចាស់ដេប៉ូជាអ្នកទទួលថែរក្សាទុក។

ចំនួនអ្នកចូលទស្សនា
Flag Counter