មាតិកា
សកម្មភាពចុះចាក់វ៉ាក់សាំងការពាជំងឺសារទឹកគោ-ក្របី ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម
ចេញ​ផ្សាយ ១៥ កក្កដា ២០២៤
58

នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣

មន្រ្ដីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សហការជាមួយមន្រី្ដការិយាល័យកសិកម្ម ធនធានធម្មជាតិ  និងបរិស្ថានស្រុកកំពង់សៀម ដោយមានការចូលរួមពី លោក ជឹង ងួនឡាយ មេឃុំក្រឡា ក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន  ភា្នក់ងារសុខភាពសត្វភូមិ និងនិស្សិត បានចុះចាក់វ៉ាក់សាំងការពាជំងឺសារទឹកគោ-ក្របី ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តឃុំក្រឡា ចាក់បានចំនួនគោសរុប១៨៩ក្បាល ក្នុងនោះ
-ភូមិអំពិលជ្រុំ មានគោសរុប៧០០ក្បាល ចាក់វ៉ាក់សាំងបានចំនួនគោ៤៦ក្បាល
-ភូមិត្រពាំងឬស្សី មានគោសរុប១០០ក្បាល ចាក់វ៉ាក់សាំងបានចំនួនគោ៨៤ក្បាល
-ភូមិអណ្តូងពោធិ៍ មានគោសរុប១៨០ក្បាល ចាក់វ៉ាក់សាំងបានចំនួនគោ៥៩ក្បាល និងបានចែកថ្នាំបសុឱសថមួយចំនួនជូនភ្នាក់ងារសុខភាពសត្វភូមិ និងមានសកម្មភាពបន្តចុះចាក់វ៉ាក់សាំងបន្ថែមទៀតតាមកាលវិភាគខាងក្រោមៈ
-ថ្ងៃទី២៧.១០.២០២៣ ធ្វើនៅភូមិ ទួលបេង ស្តេចនន
-ថ្ងៃទី២៨.១០.២០២៣ ធ្វើនៅភូមិត្រពាំងជ្រៃ ត្រពាំងត្រស់ និងភូមិត្រពាំងថ្ម
-ថ្ងៃទី២៩.១០ ២០២៣ ធ្វើនៅភូមិត្រកួន ត្រពាំងចារ និងភូមិទួលពែល
-ថ្ងៃទី៣០.១០.២០២៣ ធ្វើនៅភូមិអង្គួញដី និងភូមិថ្មី។

ចំនួនអ្នកចូលទស្សនា
Flag Counter