មាតិកា
សកម្មភាពចុះពិនិត្យគុណភាពផលិតកម្មគ្រាប់ពូជស្រូវផ្ការំដួលលើទីវាលលើកទី២ នៅសហគមន៍កសិកម្មខ្វិតធំរឹកចំរើន ស្ថិតក្នុងភូមិត្រងាល ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ចេញ​ផ្សាយ ១៥ កក្កដា ២០២៤
27

ថ្ងៃសុក្រ១៣កើត ខែអស្សុជឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣

លោក ស៊ីម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានដឹកនាំក្រុមការងាររបស់គម្រោងជម្រុញផលិតកម្មគ្រាប់ពូជស្រូវ និងការនាំអង្ករចេញប្រកបដោយគុណភាព ក្រុមនិសិត្សស្ម័គ្រចិត្តចំនួន៦នាក់ ស្រី៤នាក់ លោកប្រធានសហគមន៍កសិកម្មខ្វិតធំរីកចំរើន លោកប្រធានភូមិត្រងាល និងកសិករម្ចាស់ស្រែ ចុះពិនិត្យគុណភាពផលិតកម្មគ្រាប់ពូជស្រូវផ្ការំដួលលើទីវាលលើកទី២ នៅសហគមន៍កសិកម្មខ្វិតធំរឹកចំរើន ស្ថិតក្នុងភូមិត្រងាល,ឃុំខ្វិតធំ,ស្រុកព្រៃឈរ,ខេត្តកំពង់ចាម។ ជាលទ្ធផល៖
-សំណាកទាំង១០កន្លែងដែលបានកំណត់ដោយចៃដន្យមិនមានកត្តាចង្រៃណាមួយឡើយ(ជម្ងឺ,សត្វល្អិត,ស្មៅ,,,,)មិនមានពូជលាយ ។
-បានពន្យល់ណែនាំកសិករម្ចាស់ស្រែស្តីពីគោលបំណងនៃការចុះពិនិត្យលើទីវាល តាមដំណាក់កាលនីមួយៗ។

ចំនួនអ្នកចូលទស្សនា
Flag Counter