ថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣
មន្រ្តីអង្គភាពអនុវត្តគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរបរិស្ថាន(CFAVC) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តន៍ការគ្រប់គ្រងល្អលើដំណាំដំឡូងមី នៅសហគមន៍កសិកម្មទ្រទ្រង់កសិករ ក្នុងឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានកសិករចូលរួមចំនួន២៥នាក់ ស្រី២នាក់។ ការបណ្តុះបណ្តាលរៀបចំដោយក្រុមការងារអនុវត្តគម្រោងនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(IA,CARDI)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម