ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក កាតំម សូណាវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានដឹកនាំមន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយនាយករងរដ្ឋបាលសាលាស្រុក ប្រធាននិងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក អាជ្ញាធរឃុំភូមិ ចុះពិនិត្យនិងវាយតម្លៃដំណាំស្រូវដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចាប់តាំងពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ កន្លងមក នៅឃុំចំនួន៥គឺ ឃុំត្រពាំងគរ ឃុំព្រីងជ្រុំ ឃុំស្តើងជ័យ ឃុំសំពងជ័យ និងឃុំសូទិព្វ ស្រុកជើងព្រៃ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម