ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក ភួង ណាវុធ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងមន្ត្រី សហការជាមួយប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក អាជ្ញាធរភូមិឃុំ បានទៅពិនិត្យស្ថានភាពដំណាំស្រូវ នៅភូមិឈើបាក់ ឃុំស្រុកបឹងណាយ ស្រុកព្រៃឈរ ដែលតាមការ comment របស់គណនីហ្វេសប៊ុកឈ្មោះ Mengthong Sun ថាមានការលិចដំណាំស្រូវវស្សាដែលកំពុងតែទុំ បណ្តាលអោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់កសិករ។ ជាលទ្ធផលក្រោយការចុះពិនិត្យជាក់ស្តែងដល់ទីកន្លែង និងតាមការសាកសួរពត៌មានឃើញថា៖ កាលពីថ្ងៃទី០៨~០៩ ខែវិច្ឆិកា កន្លងទៅមានភ្លៀងធ្លាក់ខ្លាំង បណ្តាលទឹកក្នុងប្រឡាយហូរមិនទាន់ដោយសារមានការដាក់លូតូចៗដែលនាំអោយស្ទះចរន្តទឹក ហើយទឹកក៏បានជោរជន់លិចចូលក្នុងស្រែរបស់កសិករដែលមានស្រូវកំពុងទុំ តែរយៈពេល១ថ្ងៃកន្លងមកទឹកក៏បានស្រកជាបន្តបន្ទាប់ ក៏ប៉ុន្តែមិនអាចអោយម៉ាស៊ីនច្រូតចូលទៅក្នុងស្រែមួយចំនួនបាន គួបផ្សំនឹងស្រូវក្នុងស្រែមួយចំនួនដួលដេកជាកត្តានាំអោយមិនធ្វើការច្រូតកាត់ដោយម៉ាស៊ីនបាន តែក៏មិនបណ្តាលអោយមានផលខូចខាតផលស្រូវគួរអោយកត់សំគាល់ឡើយ។ រហូតមកពេលនេះទឹក៏ស្រកអស់ពីស្រែ ហើយកសិកក៏បាន និងកំពុងតែធ្វើការច្រូតកាត់ដោយដៃជាបន្តបន្ទាប់ ហើយនិងអាចរួចរាល់ក្នុងពេល៣~៤ថ្ងៃខាងមុខ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម