មាតិកា
លោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាមបានចាត់មន្រី្តជំនាញចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល
ចេញ​ផ្សាយ ២៤ កក្កដា ២០២៤
71
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាមបានចាត់មន្រី្តជំនាញចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល 👉_ផ្នែករដ្ឋបាលជលផលកងមាស សហការជាមួយអាជ្ញាធរស្រុកកងមាស និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស ដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០៣ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖    +ករណីទី០១    -របាំងផ្ចិតព្រែក(របាំងសាច់រ៉ាវ) ចំនួន ០១កន្លែងសរុបប្រវែង ២០ម៉ែត្រ    -ឧបករណ៍រ៉ាវសរុបចំនួន ០១មាត់    -បង្គោលចម្រឹងសរុបចំនួន ៣០ដើម    នៅចំណុចចំណុចព្រែកពាមជីកង ភូមិដំណាក់ស្នាយ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។    +ករណីទី០២    -របាំងផ្ចិតព្រែក(របាំងឬស្សី) ចំនួន ០១កន្លែង សរុបប្រវែង ៣០ម៉ែត្រ    -ឧបករណ៍លបឬស្សីសរុបចំនួន ០៤គ្រឿង    -បង្គោលចម្រឹងសរុបចំនួន ៥០ដើម នៅចំណុចព្រែកពាមជីកង ភូមិដំណាក់ល្អិត ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។    +ករណីទី០៣    -របាំងផ្ចិតព្រែក(របាំងសាច់រ៉ាវ) ចំនួន ០២កន្លែង សរុបប្រវែង ៨០ម៉ែត្រ    -ឧបករណ៍រ៉ាវសរុបចំនួន ០២មាត់    -បង្គោលចម្រឹងសរុបចំនួន ៩០ដើម នៅចំណុចព្រែកអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ 👉_ផ្នែករដ្ឋបាលជលផលកំពង់សៀម សហការជាមួយអជ្ញាធរឃុំកៀនជ្រៃ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ និងសហគមន៍នេសាទដំរីឆ្លង ដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០២ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖    +ករណីទី០១    _លូស្បៃមុងចំនួន ០១មាត់    _របាំងស្បៃមុងប្រវែង ១០ម    _បង្គោលឬស្សីចំនួន ០៨ដើម    _ចាក់លែងត្រីចម្រុះទម្ងន់១,៥គ.ក    នៅចំណុចព្រែកយួន ឃុំកៀជ្រៃ ស្រុកកំពង់សៀម។    +ករណីទី០២    _លូស្បៃមុងចំនួន ០៥មាត់    _របាំងស្បៃមុងប្រវែង៥០ម    _បង្គោលចំនួន ៤០ដើម    _ចាក់លែងត្រីចម្រុះទម្ងន់ ០៣គ.ក    នៅចំណុចតាមដងព្រែកកៀនជ្រៃ ឃុំកៀជ្រៃ ស្រុកកំពង់សៀម។  👉_ផ្នែករដ្ឋបាលជលផលកងមាសសហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកកំពង់សៀម អាជ្ញាធរឃុំវិហារធំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារធំ បានចុះប្រតិបត្តិការល្បាតក្នុងភូមិសាស្ត្របឹងធំ ពុំបានជួបប្រទះបទល្មើសនេសាទឡើយ។
ចំនួនអ្នកចូលទស្សនា
Flag Counter