មាតិកា
សិក្ខាសាលាស្តីពីការរៀបចំសំណើអាជីវកម្ម
ចេញ​ផ្សាយ ០៨ វិច្ឆិកា ២០២៤
14

ថ្ងៃពុធ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ 

មន្រ្តីអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ៣រូប បានសម្របសម្រួលសហគមន៍កសិកម្ម សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី និងកសិករចិញ្ចឹមមាន់ស្រែ អញ្ជើញចូលរួមសិក្ខាសាលាស្តីពីការរៀបចំសំណើអាជីវកម្ម ក្រោមអធិបតីភាព ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងជាប្រធានគ្រប់គ្រងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សម្រាប់សមាសភាពទី១ (PIU1) ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។

កម្មវិធីនេះមានការអញ្ជើញចូលរួមដោយ លោក-លោកស្រី ដែលជាសមាជិក-សមាជិកានៃអង្គភាពអនុវត្តគម្រោង ACSEP-PIU1 និងក្រុមទីប្រឹក្សាគម្រោង ACSEP-PIU1, តំណាងមកពីមន្ទីរកសិកម្ម និងក្រុមកម្ចីសក្ដានុពលមកពីខេត្តកំពង់ចាម ត្បូងឃ្មុំ និងកំពង់ធំ, តំណាងមកពីធនាគារស្ថាបនា (SPNB) និងធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម (ARDB)។

ចំនួនអ្នកចូលទស្សនា
Flag Counter