ថ្ងៃព្រហស្បតិ៍០៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣
លោក ហ៊ុន ចាន់ថន ប្រធានការិយាល័យនីតិកម្មកសិកម្ម និងសហការី បានចុះធ្វើអធិការកិច្ចលើដេប៉ូដែលកំពុងធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្មនៅស្រុកស្ទឹងត្រង់ សរុបចំនួន ០៨ដេប៉ូ ដោយក្រុមការងារយើងខ្ញុំបានធ្វើការណែនាំដោយផ្ទាល់ដល់ម្ចាស់ដេប៉ូទិញ-លក់ នូវរាល់សម្ភារកសិកម្មទាំងឡាយណាដែលមានលេខបញ្ជិកាលើសំបកវេចខ្ចប់.ស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរ ដែលចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយការដាក់តាំងលក់ថ្នាំកសិកម្ម និងជីកសិកម្ម ទាំងនោះឲ្យបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេសស្របច្បាប់និងហាមដាច់ខាតនូវប្រភេទថ្នាំកសិកម្ម និងជីកសិកម្មដែលមិនស្របច្បាប់ ក្នុងការចុះធ្វើអធិការកិច្ចនេះពុំមានជួបនូវបទល្មើសទេ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម