ថ្ងៃសុក្រ៥កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព,ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣
មន្រ្តីអង្គភាពអនុវត្តគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរបរិស្ថាន(CFAVC)នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តន៍ការគ្រប់គ្រងល្អលើដំណាំពោត នៅសហគមន៍កសិកម្មហាន់ជ័យ ក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានកសិករចូលរួមចំនួន២៧នាក់ ស្រី១៤នាក់។ការបណ្តុះបណ្តាលរៀបចំដោយក្រុមការងារអនុវត្តគម្រោងនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(IA,CARDI)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម