នៅថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣
ចាប់ពីថ្ងៃទី០៤ ដល់ ០៨ ខែធ្នូ ឆ្នាំ២០២៣ក្រុមគ្រូបង្គោលថ្នាក់ជាតិ អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៣ បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីសម្ភាសន៍ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម មានសមាសភាពចូលរួមសរុបចំនួន២៦នាក់ ស្រី១០នាក់ មកពីមន្ទីរកសិកម្ម ១៤នាក់ស្រី៥នាក់ មកពីក្រសួងកសិកម្មស្រី២នាក់ និងមកពីក្រសួងផែនការ ៨នាក់ ស្រី៣នាក់ វគ្គនេះត្រូវបានបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក សំ សារឿន អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និង លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម