នៅថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣
លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម រួមជាមួយលោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមប្រជុំស្តីពីអាជីវកម្មពិឃាតសត្វនៅក្នុងខេត្ត និងកិច្ចប្រជុំពិភាក្សាករណីប្រជាពលរដ្ឋដែលរស់នៅក្នុងបរិវេណសាលាបឋមសិក្សាស្ពឺ (ក) ឃុំជយោ ស្រុកចំការលើ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម