មាតិកា
សកម្មភាពចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលបាន
ចេញ​ផ្សាយ ១៨ វិច្ឆិកា ២០២៤
19

ថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣

មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកងមាស អធិការដ្ឋាននគរបាលស្រុកកងមាស កងរាជអាវុធហត្ថកងមាស កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ ព្រែកកុយ កងតាណឹង មេឃុំស្តៅ មេឃុំកងតាណឹង ក្រុមប្រឹក្សាឃុំព្រែកកុយ និងសហគមន៍នេសាទបឹងបេ៦ ដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលបានចំនួន០១ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរើកាប់ដុតបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖
-លូស្បៃមុងចំនួន៣៥មាត់
-របាំងស្បៃមុងប្រវែងចំនួន១៧៥០ម៉ែត្រ
-បង្គោលរចម្រឹងចំនួន៣៨៥ដើម
-ចាក់លែងកូនត្រីចម្រុះចំនួន២៥គីឡូក្រាម។ 
នៅចំណុចបឹងទៀមលាង ភូមិកងតាណឹងទី៩ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

ចំនួនអ្នកចូលទស្សនា
Flag Counter