មាតិកា
សកម្មភាពចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០២៤
22

ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ជស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកំពង់សៀម  អាជ្ញាធរឃុំកៀនជ្រៃ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ និងសហគមន៍នេសាទដំរីឆ្លងដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល បានចំនួន០៣ករណីដោយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផលនិងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖
    +ករណីទី០១
    -របាំងរាំងជ្ចិតព្រែក០៥កន្លែង ស្មើនិង១២៥ម៉ែត្រ
    -បង្គោលចម្រឹងចំនួន២១ដើម
    នៅចំណុចព្រែកកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម។
    +ករណីទី០២
    -លូស្បៃមុងចំនួន០៥មាត់
    -របាំងស្បៃមុងចំនួន១២៥ម៉ែត្រ
    -បង្គោលចម្រឹងចំនួន៧៥ដើម
    -ចាក់លែងកូនត្រីចម្រុះទម្ងន់ ០២គីឡូក្រាម
   នៅចំណុចប្រឡាយកំពីស ឃុំកៀនជ្រៃ ស្រុកកំពង់សៀម។
 +ករណីទី០៣
    -លូស្បៃមុងចំនួន០៨មាត់
    -របាំងស្បៃមុងចំនួន២០០ម៉ែត្រ
    -បង្គោលចម្រឹងចំនួន១២០ដើម
    -ចាក់លែងកូនត្រីចម្រុះទម្ងន់ ០៥គីឡូក្រាម
   នៅចំណុចចុងព្រែកកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម។

ចំនួនអ្នកចូលទស្សនា
Flag Counter