មាតិកា
សកម្មភាពក្រុមការងារសមត្ថកិច្ចចម្រុះ និងប្រជានេសាទលែងត្រីរាជចូលទន្លេវិញ
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០២៤
16

ថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ជស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ 

ផ្នែករដ្ឋបាលជលផលកំពង់សៀម បានសហការជាមួយអាជ្ញាធរស្រុកកោះសូទិន អាជ្ញាធរឃុំកោះសូទិន និងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសូទិន បានចុះជួបប្រជានេសាទឈ្មោះ សា សារីត អាយុ ៥០ឆ្នាំ រស់នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម បាននេសាទដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ ចាប់បានត្រីរាជមួយក្បាលទម្ងន់ ៥៥គីឡូក្រាម ប្រវែង១,៥០ម៉ែត្រ វេលាម៉ោង ២១និង០៥នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចតាមទន្លេមេគង្គ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ហើយក្រុមការងារសមត្ថកិច្ចចម្រុះ និងប្រជានេសាទបានលែងត្រីរាជចូលទន្លេវិញនៅម៉ោង០៩និង៤០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

ចំនួនអ្នកចូលទស្សនា
Flag Counter