មាតិកា
មន្រ្ដីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របី
ចេញ​ផ្សាយ ២១ មករា ២០២៥
108
ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មន្រ្ដីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សហការជាមួយ លោក ហួត ប៊ុនសា មន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់សៀម អាជ្ញាធរឃុំ បានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របី ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងភូមិសាស្ត្រឃុំទ្រាន ស្រុកកំពង់សៀម ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានឃុំ ភ្នាក់ងារសុខភាពសត្វភូមិ ជាលទ្ធផលសម្រេចបាន ចំនួនសត្វគោដែលចាក់វ៉ាកសាំងសរុបចំនួន២៧៤ក្បាល ក្នុងនោះញី១៥៩ក្បាលមានចំនួន០៨ភូមិដូចជា: -ភូមិវាលក្រៀល សត្វគោដែលចាក់បានសរុប៧២ក្បាល ញី៣២ក្បាល -ភូមិត្រពាំងអំពិល សត្វគោដែលចាក់បានសរុប២៨ក្បាល ញី១៨ -ភូមិប្រថង សត្វគោដែលចាក់បានសរុប៣០ក្បាល ញី១៨ក្បាល -ភូមិច្រកស្តៅ សត្វគោដែលចាក់បានសរុប២៧ក្បាល ញី១៥ក្បាល -ភូមិប៉ែន សត្វគោដែលចាក់បានសរុប៤០ក្បាល ញី៣១ក្បាល -ភូមិច្រនៀង សត្វគោដែលចាក់បានសរុប២៨ក្បាល ញី១៧ក្បាល -ភូមិទួលត្រាច សត្វគោដែលចាក់បានសរុប៣៥ក្បាល ញី១៧ក្បាល -ភូមិតាខុង សត្វគោដែលចាក់បានសរុប១៤ក្បាល ញី១១ក្បាល សកម្មភាពនៅតែបន្តចាក់វ៉ាក់សាំងចំនួន០៤ភូមិបន្ថែមទៀតមានអ្នកទទួលបន្ទុកដូចខាងក្រោម÷ - លោក ជូ វណ្ណ: ទទួលបន្ទុកចុះចាក់នៅភូមិពោន - លោក អៀច សុខគ្រុយ ទទួលបន្ទុកចុះចាក់នៅភូមិត្រពាំងតាសុខ - លោក អ៊ុច តន ទទួលបន្ទុកចុះចាក់នៅភូមិទួលចំបក់ - លោក សុខ សៀងរ៉ុង ទទួលបន្ទុកចុះចាក់នៅភូមិទ្រាន។
ចំនួនអ្នកចូលទស្សនា
Flag Counter