មាតិកា
វគ្គបណ្ដុះបណ្ដាលស្តីអំពីការចិញ្ចឹមសត្វ និងបង្កាត់ពូជគោភាតរៈបរិស្ថាន បច្ចេកទេសបង្កាត់សិប្បនិម្មិត
ចេញ​ផ្សាយ ២៦ កុម្ភៈ ២០២៥
23

នៅថ្ងៃអង្គារ​ ៦រោច ខែ មាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៥

ការិយាល័យ​ផលិតកម្ម​ និង​បសុព្យាបាល​ខេត្ត​កំពង់ចាម​(PPIU) បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​(PMU) បានបន្តរៀបចំវគ្គបណ្ដុះបណ្ដាលស្តីអំពីការចិញ្ចឹមសត្វ និងបង្កាត់ពូជគោភាតរៈបរិស្ថាន បច្ចេកទេសបង្កាត់សិប្បនិម្មិត (National training on Climate Smart Related Existing Cattle Breeding Activities and Raising-Artificial Insemination.) ក្រោម​អធិបតីភាព​ លោក​ ស៊ាង​ សុខលីម​ អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ (PMU) មា​ន​សិក្ខាកាម​ចូលរួម​សរុប​៣៥នាក់​ ស្រី​០៧នាក់​ នៅ​ការិយាល័យ​កសិកម្ម ​ធនធាន​ធម្មជាតិ​ និង​បរិស្ថាន​ស្រុក​ជើង​ព្រៃ​។  គាំទ្រ​ដោយគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញឲ្យច្រវាក់តម្លៃសត្វ Gross-Border Livestock Health and Value Chain Greater Mekong Subregion Gross- Improvement Project (CLHVCIP)។ 

ចំនួនអ្នកចូលទស្សនា
Flag Counter